ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំតាម Video Conference (ZOOM) ស្តីពីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អនុក្រឹត្យ ស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ”
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ ២០២៣

ប៉ៃលិន៖ ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំតាម Video Conference (ZOOM) ស្តីពីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អនុក្រឹត្យ ស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ” ដោយមានការចូលរួមពីមន្ទីរ/អង្គភាព ដែលមានចំណូលផងដែរ។ សិក្ខាសាលាផ្សព្វផ្សាយនេះ ដឹកនាំ និងសម្របសម្រួលដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត វង់ សណ្តាប់, រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ សរុបចំនួនប្រមាណ ១២០០រូប ក្នុងនោះរួមមាន សមាសភាពមកពីតំណាងក្រសួង-ស្ថាប័ន, ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល, រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ, អង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ., អង្គភាព និងមន្ទីជំនាញរាជធានី-ខេត្ដ។

សូមអរគុណ!


ព័ត៌មានទាក់ទង